ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំមន្រ្តី០៣រូប ដើម្បីទទួលស្វាគមន៍គណៈប្រតិភូអគ្គនាយកដ្ឋានកសិកម្ម ដែលដឹកនាំដោយលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដើម្បីជួបប្រជុំពិភាក្សារនិងជ្រើសរើសសហគមន៍កសិកម្មដែលមានអតិភាពក្នុងការចុះសិក្សាបន្តដើម្យីកំណត់គោលដៅក្នុងការអនុវត្តគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន (CFAVC)នៅពេលខាងមុខ។ ក្នុងពេលប្រជុំរួច អង្គប្រជុំបានលើកឡើងនៅសហគមន៍ចំនួន០៩ដើម្បីចុះសិក្សាបន្ថែមនៅជំហានបន្ទាប់ រួមមាន៖
១.សហគមន៍អភិរៈពញាក្រែកតំបែរ
២.រំដួលដូនតី
៣. សាមគ្គីមានជ័យ
៤. សេដាមានជ័យ
៤. ម្រេចសរីរាង្គត្រមូងមេមត់
៥. តំបែររុងរឿង
៦. ពញាក្រែករុងរឿង
៧. ល្ងៀងមានជ័យ
៨. សាមគ្គីកក់
៩. ក្ដីសង្ឃឹមកសិករ ។
ក្រោយពេលប្រជុំជ្រើរើសសហគមន៍គោលដៅហើយ សមាជិកអង្គប្រជុំបានចុះទៅ ពិនិត្យស្ថានភាពរបស់សហគមន៍កសិកម្ម ក្ដីសង្ឃឹមកសិករ នៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ និងមានការឯកភាពដាក់សហគមន៍នេះជាគោលដៅក្នុងការសិក្សា លំអិតនៅជំហានបន្ទាប់។