ចុះអធិការកិច្ចការលក់ដុំ លក់រាយសម្ភារកសិកម្ម នៅក្នុងស្រុកតំបែរ
ចេញ​ផ្សាយ ០៦ សីហា ២០១៩
123

ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក គឹម ម៉េត ប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំមន្រ្តី០៣រូប ចុះអធិការកិច្ចការលក់ដុំ លក់រាយសម្ភារកសិកម្ម នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុងការចុះអធិការកិច្ច ក្រុមការងារបានចែកសេចក្តីណែនាំរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីវិធានការទប់ស្កាត់បទល្មើសថ្នាំកសិកម្មនិងជីកសិកម្មដល់អាជីវករលក់សម្ភារកសិកម្ម ព្រមទាំងបានធ្វើកំណត់ហេតុត្រួតពិនិត្យបានចំនួន០៥ដេប៉ូ។ ដោយមានចំណាត់ការផ្លូវច្បាប់ និងណែនាំទៅលើដេប៉ូកន្លងមក ឃើញថាដេប៉ូនីមួយៗមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ និងការដាក់តាំងលក់ផលិតផលបានត្រឹមត្រូវប្រសើរជាងមុនច្រើន។ 

ចំនួនអ្នកចូលទស្សនា
Flag Counter