ចុះពិនិត្យ និងផ្តល់ជំនួយបច្ចេកទេសដល់កសិករ នៅឃុំចក ស្រុកអូររាំងឪ
ចេញ​ផ្សាយ ០៦ សីហា ២០១៩
145

ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ង៉ែត សំបឿន អនុប្រធានការិយាក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានចុះពិនិត្យ និងផ្តល់ជំនួយបច្ចេកទេសដល់កសិករ  នៅឃុំចក ស្រុកអូររាំងឪ និងឃុំជីគរ ស្រុកត្បូងឃ្មុំ។

+សកម្មភាព និងលទ្ធផល                                                                                                
   - ចុះពិនិត្យស្រែរបស់កសិករ ឃើញថាសូ្រវមានទឹកគ្រប់គ្រាន់សម្រាប់លូតលាស់ និងស្រូវកំពុងចេញកួរ ចេញផ្កា និងពុំមានការបំផ្លាយពីសត្វល្អិតចង្រៃនោះទេ 
   - ពន្យល់កសិករការប្រើប្រាស់ជីកសិកម្មឲ្យត្រូវតាមតម្រូវការលូតលាស់ នៃដំណាក់កាលរបស់ដំណាំស្រូវ
   - ណែនាំកសិករត្រូវតែត្រួតពិនិត្យសត្វល្អិតចង្រៃក្នុងស្រែជាប្រចាំ ដែលស្រូវនៅដំណាក់កាលចេញកួរ ផ្កា និងដាក់ទឹកដោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter