ល្ងាចថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដាំពិសោធន៍ដំឡូងមីដោយប្រើប្រព័ន្ធតំណក់ទឹកនិងការលើករងដាំមួយជួរនិងការលើករងដាំពីរជួរ របស់លោកប្រធានសហគមន៍កសិកម្មកសិករតំបែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ។ តាមការពិនិត្យ ដំឡូងមានការលូតលាស់ល្អ ទោះបីមានវត្តមានរោគសញ្ញាជំងឺម៉ូសាអ៊ិច ប៉ុន្តែលទ្ធផលមើមនោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ ការដាំដើមពូជបញ្ឈរ ឃើញថា មើមបានដុះជុំវិញតែម្តង។
ក្នុងឱកាសនោះលោកប្រធានមន្ទីរ ក៏បានលើកជាយោបល់មួយចំនួនបន្ថែមដល់សហគមន៍ដូចជា៖
-សហគមន៍គួរចលនាដាំបន្លែបន្ថែម ដោយការធ្វើផែនការដាំដុះឲ្យបានត្រឹមត្រូវ ហើយឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ
-ត្រូវដាំដំឡូងមី សម្រាប់យកទៅធ្វើពូជដែលគ្មានជំងឺ ចែកចាយនៅសហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម