ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីជំនាញ ០៣រូប សហការជាមួយលោក ណុប ណាង ប្រធានការិយាល័យកសិកម្មស្រុកមេមត់ បានចុះរៀបចំសាងសង់ផ្ទះសំណាញ់ដែលធន់ទៅនឹងការបំរែបំរួលអាកាសធាតុសម្រាប់ដាំបន្លែដល់កសិករឈ្មោះ វ៉ាត និងបានបានរៀបចំប្រព័ន្ធស្រោចស្រព ហើយបានណែនាំបច្ចេកទេសដាំបន្លែដល់កសិករឈ្មោះ កូយ ធឿន ព្រមទាំងបានចុះពិនិត្យនិងផ្ដល់បច្ចេកទេសបន្ថែមដល់កសិករដាំបន្លែបង្ហាញក្នុងផ្ទះសំណាញ់ចំនួន ពីរគ្រួសារ ក្នុងនោះមានលោក កៀន ដន និងលោក ស៊ុន រុន។ ជាមួយគ្នានោះដែរ លោក ផុន សារ៉ុម ក្រោមការដឹកនាំរបស់លោកអនុប្រធានមន្ទីរ បានបន្តចុះពិនិត្យការបង្ហាញបច្ចេកទេសចិញ្ចឹមមាន់សាច់ និងជ្រើសរើសកសិករនិងពិនិត្យទីតាំងសម្រាប់អនុវត្តបង្ហាញពីបច្ចេកទេសចិញ្ចឹមមាន់បានចំនួន5គ្រួសារបន្ថែមទៀត ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន 2 (LASED II) ដែលស្ថិតក្នុងភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។