ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផភាពកសិកម្ម បានចុះពិនិត្យនិងផ្តល់ជំនួយបច្ចេកទេសដល់កសិករដាំដុះដំណាំសណ្តែកដី ឪឡឹក ពោត បន្លែ និងដំណាំដំឡូងមី នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ និងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។ តាមការត្រួតពិនិត្យរបស់កមន្រ្តីជំនាញរួចមក ឃើញថាដំណាំសណ្តែកដីនិងដំណាំឪឡឹក លូតលាស់បានល្អប្រសើរ មិនមានកត្តាចង្រៃបំផ្លាញនោះទេ ហើយកសិករបានដាំដុះនៅតាមចន្លោះដំណាំស្វាយចន្ទី និងដំណាំកៅស៊ូ។ ចំណែកឯដំណាំពោត ទទួលរងការបំផ្លាញពីជំងឺផ្សិតលឿងសំឡីទៅលើពោតដំណើប។ ហើយសម្រាប់ដំណាំដំឡូងមីបានទទួលរងការបំផ្លាញពីជំងឺម៉ូសាអ៊ិច Cassava Mosaic Deases (CMD) ជាពិសេសពូជដំឡូងមីត្រួយស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម