ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក សន មិនា និងលោក ឃាន ខៃ ជាមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងស្ថានភាពដំណាំស្រូវរបស់កសិករដែលរងការប៉ះពាល់ដោយសារភាពរាំងស្ងួត នៅភូមិបុសទី ឃុំកក់ ស្រុកពញាក្រែក ដោយមានការចូលរួមពី ជំទប់ទី១ឃុំកក់ មេភូមិបុសទី និងកសិករសរុប៥នាក់។ តាមការចុះពិនិត្យ សង្កេតឃើញថាបន្ទាប់ពីមានភ្លៀងធ្លាក់បាន ប៉ុន្មានមេកន្លងមក ដីស្រែមានសំណើម និងស្រែខ្លះទៀតមានទឹកដក់ ហើយស្រូវចាប់ផ្តើមលូតលាស់ល្អឡើងវិញជាបណ្តើរៗហើយ។ តាមការចុះសិក្សា និងសាកសួរលោកមេភូមិ និងកសិករ គឺថានៅតំបន់នោះផ្ទាល់មិនមានប្រភពទឹកសម្រាប់បូមស្រោចស្រពដំណាំស្រូវនោះទេ គឺមានតែប្រភពទឹក នៅទំនប់បាក់អាយ ដែលនៅឆ្ងាយពីតំបន់នោះ ហើយពិបាកក្នុងការបូមទឹកយកមកស្រោចស្រពដំណាំស្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម