ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញ ធ្វើការប្រជុំផ្សព្វផ្សាយអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក រោគសញ្ញានិងផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងណែនាំវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់លោក-លោកស្រីមេឃុំ រួមទាំងលោក- លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ អាជីវករពិឃាតជ្រូក នៅឃុំរំចេក ឃុំកំពាន់ និងឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុបទាំងបីឃុំចំនួន ៨៣នាក់ ស្រ្តី៧នាក់។
+ពេលព្រឹក
- នៅឃុំរំចេក មានការចូលរួម សរុប៣០នាក់ ស្រ្តី ៣នាក់។
- នៅឃុំកំពាន់ មានអ្នកចូលរួមសរុប២៧នាក់ ស្រ្តី ១នាក់។
+ពេលរសៀល នៅឃុំគគីរ មានអ្នកចូលរួមសរុប២៦នាក់ ស្រ្តី ៣នាក់ (កសិករចិញ្ចឹមជ្រូក ៨នាក់/គ្រួសារ )
រួមគ្នា ដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក គួរទិញសាច់ជ្រូកដែលមានអូសត្រាបញ្ជាក់អនាម័យសុខភាពសត្វ មកបរិភោគ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម