មេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនបង្កបញ្ហាដល់សុខភាពមនុស្សទេ តែអ្នកហូបសាច់សត្វដែលមានជំងឺ នឹងក្លាយជាភ្នាក់ងារចម្លងមេរោគទៅជ្រូកឯទៀត
ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក ជឺត ចិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានដឹកនាំមន្រ្តីជំនាញ ធ្វើការប្រជុំផ្សព្វផ្សាយអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក រោគសញ្ញានិងផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងណែនាំវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់មេឃុំជាំតាម៉ៅ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មេប៉ុស្តិ អាជីវករពិឃាដសត្វ ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូក និងពេទ្យសត្វភូមិ នៅឃុំជាំតាម៉ៅ ស្រុកមមេត់ ខេត្តត្បូងឃ្មុំ ដែលមានសមាសភាពចូលរួមសរុប 27នាក់ ក្នុងនោះស្រី 5នាក់។
រួមគ្នា ដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក គួរទិញសាច់ជ្រូកដែលមានអូសត្រាបញ្ជាក់អនាម័យសុខភាពសត្វ មកបរិភោគ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម