ថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម អមដំណើរ លោកអភិបាល និងលោកអភិបាលរង នៃគណៈអភិបាលស្រុកត្បូងឃ្មុំ ដោយមានការសហការពីលោកប្រធានការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ អាជ្ញាធរភូមិ និងឃុំ ចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅឃុំមង់រៀង។
*លទ្ធលផល៖
បន្ទាប់ពីបានចុះពិនិត្យផ្ទៃដីដាំដុះស្រូវដែលរងផលប៉ះពាល់ជាក់ស្តែងនៅទីវាលរួចមក សង្កេតឃើញថាផ្ទៃដីស្រូវប្រមាណ ៣៩៤ហិកតា បានទទួលរងផលប៉ះពាល់លើផ្ទៃដាំដុះស្រូវសរុប ៨៨៧ហិកតា។ ផ្ទៃដីដែលរងផលប៉ះពាល់ប្រមាណ៩០% ជាស្រូវស្រាលដែលស្ថិតនៅក្នុងដំណាក់កាលផើម និងកំណរកំណើតកួរ។ ទោះបីជាមានភ្លៀងធ្លាក់នៅពេលខាងមុខឆាប់ៗក្តីក៍មិនរំពឹងថាទទួលបានផល១០០% ដែរ ដោយសារក្នុងស្រែពោពេញទៅដោយស្មៅចង្រៃលូតលាស់ល្អជាងស្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម