ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
បានចុះរៀបចំបង្ហាញនៅទីវាលពីបច្ចេកទេសផលិតកម្មបន្លែ ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន2 (LASEDII) ដោយបានរៀបចំសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ ដើម្បីសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យសម្បទានិកទទួលបានទិន្នផលខ្ពស់ពីផលិតកម្មបន្លែសម្រាប់ទីផ្សារ និងបង្កើនប្រាក់ចំណូល។ ក្នុងនោះបានរៀបចំប្រព័ន្ធស្រោចនិងដាំបន្លែរបស់កសិករ ស៊ុន រុន និងបានពិនិត្យការដាំដុះដំណាំស្ពៃរបស់កសិករឈ្មោះកៀន ដន ដែលបានដាំរួច នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ការអនុវត្តបង្ហាញនឹងធ្វើឲ្យសម្បទានិក ចាប់យកបច្ចេកទេសនេះ ទៅផ្សពផ្សាយបន្តនិងអនុវត្តសម្រាប់សេដ្ឋកិច្ចគ្រួសារ ដែលធ្វើឲ្យពួកគាត់មានបន្លែហូបគ្រប់គ្រាន់ និងបន្លែមានសុវត្តិភាពសម្រាប់សុខភាព ព្រមទាំងកាត់បន្ថយការចំណាយក្នុងគ្រួសារជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម