ថ្ងៃចន្ទ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
បានចុះអនុវត្តបង្ហាញពីការ ប្រើប្រាស់ម៉ាស៊ីនព្រោះគ្រាប់ស្រូវ (Eli Rice Seeder) សម្រាប់ផលិតពូជស្រូវផ្ការំដួល ដល់កសិករក្នុងសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ មានអ្នកចូលរួមចំនួន១០នាក់ ស្រី០២នាក់ ។
☆ជាលទ្ធផល
- អនុវត្តលើដីស្រែរបស់កសិករ ១គ្រួសារ ស្មើនឹង កន្លះហិកតា
- កសិករមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើម៉ាស៊ីនព្រោះគ្រាប់ស្រូវនេះ ដែលប្រើពូជតិច ងាយស្រួលប្រើប្រាស់ គ្រាប់ស្រូវលប់ចូលដីបានល្អ និងមានជួរត្រឹមត្រូវ
- បានណែនាំកសិករឲ្យធ្វើការភ្ជួរ ដីស្រែឲ្យបាន២ទៅ៣ ដង ឲ្យដីម៉ដ្ឋល្អ
បន្ទាប់ពីភ្ជួររួចត្រូវរាស់ កៀរពង្រាបដីឲ្យបានរាបស្មើ និងប្រមូលស្មៅចេញ ទើបងាយស្រួលប្រើប្រាស់ម៉ាស៊ីននេះ និងគ្រឿងយន្តកសិកម្មផ្សេងៗទៀត
ណែនាំបច្ចេកទេសដល់អ្នកបញ្ជាម៉ាស៊ីន ព្រោះស្រូវនិងអ្នកបើកគោយន្តធ្វើយ៉ាងណាត្រូវសហការគ្នាឲ្យល្អ ទើបធ្វើការព្រោះស្រូវបានល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម