LASEDII៖ ចុះរៀបចំបង្ហាញនៅទីវាលពីបច្ចេកទេសផលិតកម្មបន្លែ ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច
ចេញ​ផ្សាយ ១៧ កក្កដា ២០១៩
150

ថ្ងៃចន្ទ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ 
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
-លោក សំរិត វុទ្ធថា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក
បានចុះរៀបចំបង្ហាញនៅទីវាលពីបច្ចេកទេសផលិតកម្មបន្លែ ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន2 (LASEDII) ដោយបានរៀបចំសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ ដើម្បីសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យសម្បទានិកទទួលបានទិន្នផលខ្ពស់ពីផលិតកម្មបន្លែសម្រាប់ទីផ្សារ និងបង្កើនប្រាក់ចំនូលនៅក្នុងគ្រួសារ ។ ដោយបានរៀបចំបំពាក់ស្បៃលើផ្ទះសំណាញ់របស់កសិករឈ្មោះ ស៊ុន រុន និងបានរៀបចំប្រព័ន្ធស្រោចស្រពរួមជាមួុយការដាំដុះដំណាំស្ពៃរបស់កសិករឈ្មោះកៀន ដន ដែលជាសម្បទានិក។  ការអនុវត្តបង្ហាញធ្វើឲ្យសម្បទានិកផ្សេងៗទៀតដែលរស់នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់យកបច្ចេកទេសនេះ ទៅផ្សពផ្សាយបន្តនិងអនុវត្តសម្រាប់សេដ្ឋកិច្ចគ្រួសារ ដែលធ្វើឲ្យពួកគាត់មានបន្លែហូបគ្រប់គ្រាន់ និងបន្លែមានសុវត្តិភាពសម្រាប់សុខភាព ព្រមទាំងកាត់បន្ថយការចំណាយក្នុងគ្រួសារជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter