ការអនុវត្តបង្ហាញដល់សម្បទានិក ពីការសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ ដែលសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ១៥ កក្កដា ២០១៩
188

ដោយមានកិច្ចព្រមព្រៀងរវាងរដ្ឋបាលខេត្តត្បូងឃ្មុំ ជាមួយនិងមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន ២ (LASED II) នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ ដែលមាន៖
- លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
- លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
- លោក សំរិត វុទ្ធថា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក
បានចុះអនុវត្តសកម្មភាពគម្រោងទៅតាមផែនការសកម្មភាព ក្នុងការរៀបចំបង្ហាញនៅទីវាលពីបច្ចេកទេសផលិតកម្មបន្លែ ដោយបានរៀបចំសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ ដើម្បីសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យសម្បទានិកទទួលបានទិន្នផលខ្ពស់ពីផលិតកម្មបន្លែសម្រាប់ទីផ្សារ និងបង្កើនប្រាក់ចំនូលនៅក្នុងគ្រួសារ។ ជាមួយគ្នានេះដែរ ការអនុវត្តបង្ហាញធ្វើឲ្យសម្បទានិកផ្សេងៗទៀតដែលរស់នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់យកបច្ចេកទេសនេះ ទៅផ្សព្វផ្សាយបន្តនិងអនុវត្តសម្រាប់សេដ្ឋកិច្ចគ្រួសារ ដែលធ្វើឲ្យពួកគាត់មានបន្លែហូបគ្រប់គ្រាន់ និងបន្លែមានសុវត្តិភាពសម្រាប់សុខភាព ព្រមទាំងកាត់បន្ថយការចំណាយក្នុងគ្រួសារជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter