ស្រុកតំបែរ៖ ប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការកំណត់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក
ចេញ​ផ្សាយ ១៥ កក្កដា ២០១៩
90

មេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនបង្កបញ្ហាដល់សុខភាពមនុស្សទេ តែអ្នកហូបសាច់សត្វដែលមានជំងឺ នឹងក្លាយជាភ្នាក់ងារចម្លងមេរោគទៅជ្រូកឯទៀត

ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១២ ខែកក្កដា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោកអភិបាលរងស្រុកតំបែរ បានដឹកនាំប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការកំណត់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក រោគសញ្ញានិងផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងណែនាំវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍រដ្ឋបាល មេភូមិ អាជីវករពិឃាតសត្វ ក្នុងឃុំសេដា ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុប ៥១ នាក់ ក្នុងនោះស្រី ៨នាក់។

រួមគ្នា ដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក គួរទិញសាច់ជ្រូកដែលមានអូសត្រាបញ្ជាក់អនាម័យសុខភាពសត្វ មកបរិភោគ។

ចំនួនអ្នកចូលទស្សនា
Flag Counter