ការលក់ ការដឹកជញ្ជូន សត្វជ្រូកចេញពីតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវហាមឃាត់ដាច់ខាត
នៅវេលាម៉ោង ៤រសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយលោកអភិបាលស្រុកតំបែរ បានដឹកនាំប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការកំណត់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក រោគសញ្ញានិងផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងណែនាំវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍រដ្ឋបាល មេភូមិ អាជីវករពិឃាតសត្វ ក្នុងឃុំចុងជាច ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុប ៣៨នាក់ ក្នុងនោះស្រី ៧នាក់។
រួមគ្នា ដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក គួរទិញសាច់ជ្រូកដែលមានអូសត្រាបញ្ជាក់អនាម័យសុខភាពសត្វ មកបរិភោគ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម