អាជីវករពិឃាតសត្វ ត្រូវពិឃាតសត្វដែលមានច្បាប់ ចៀសពីការពាក់ព័ន្ធជំងឺប៉េស្តជ្រូកអាហ្វ្រិក
ចេញ​ផ្សាយ ១២ កក្កដា ២០១៩
116

អាជីវករពិឃាតសត្វ ត្រូវពិឃាតសត្វដែលមានច្បាប់ ចៀសពីការពាក់ព័ន្ធជំងឺប៉េស្តជ្រូកអាហ្វ្រិក

នៅវេលាម៉ោង ២រសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយលោកអភិបាលស្រុកតំបែរ បានដឹកនាំប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការកំណត់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក រោគសញ្ញានិងផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងណែនាំវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍រដ្ឋបាល មេភូមិ អាជីវករពិឃាតសត្វ ក្នុងឃុំទឹកជ្រៅ ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុប ២៨នាក់ ក្នុងនោះស្រី ២នាក់។

រួមគ្នា ដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក គួរទិញសាច់ជ្រូកដែលមានអូសត្រាបញ្ជាក់អនាម័យសុខភាពសត្វ មកបរិភោគ។

ចំនួនអ្នកចូលទស្សនា
Flag Counter