ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញបសុព្យាបាល ចុះប្រជុំផ្សព្វផ្សាយផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងណែនាំវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមានការចូលរួមពីការិយាល័យកសិកម្មស្រុកពញាក្រែក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ នៅឃុំកក់ និងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុបដូចខាងក្រោម៖
-ឃុំកក់: មានអ្នកចូលរួមសរុប ២៧នាក់ ស្រី០២នាក់។
-ឃុំពពេល: មានអ្នកចូលរួមសរុប១៦នាក់ ស្រី ០១នាក់។
រួមគ្នា ដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក គួរទិញសាច់ជ្រូកដែលមានអូសត្រាបញ្ជាក់អនាម័យសុខភាពសត្វ មកបរិភោគ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម