កសិករវៃឆ្លាត អនុវត្តកសិកម្មល្អGAP
ចេញ​ផ្សាយ ១២ កក្កដា ២០១៩
236

ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក ជួប រិទ្ធិ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក លី ហាក់ មន្ត្រីការិយាល័យផែនកាគណនេយ្យ បានចុះពិនិត្យជំរុញការអនុវត្តកសិកម្មល្អGAP និងពិនិត្យពីការអនុវត្តទៅតាមជំហាននីមួយដើម្បីទទួលបានការបញ្ជាក់វិញ្ញាបនបត្រសុវត្ថិភាព ដល់កសិករ ធឿន យឿន នៅភូមិត្រពាំងទន្សោង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។

នៅក្នុងការពិនិត្យស្ថានភាពដំណាំត្រប់ថ្គាម ក្នុងនោះដែរ មន្ត្រីជំនាញបានណែនាំក្នុងការប្រើប្រាស់ទឹកឲ្យបានសមស្របតាមតម្រូវការរបស់ដំណាំត្រប់ ជៀសវាងការជាំទឹកពេកនៅក្នុងរដូវកំពុងភ្លៀង ណែនាំបន្ថែមលើការប្រើប្រាស់ថ្នាំកសិកម្ម និងថ្នាំធម្មជាតិ ដើម្បីការពារកុំឲ្យសត្វល្អិតចង្រៃ ចូលបំផ្លាញដំណាំក្នុងចម្ការ និងណែនាំលើការកត់ត្រា និងការទុកដាក់កាកសំណល់(សំបកថ្នាំ និងជីគីមី)ឲ្យបានត្រឹមត្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter