មានតែការចូលរួមទាំងអស់គ្នា ទើបអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកបាន
នៅវេលាម៉ោង ១០ព្រឹក ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញបសុព្យាបាល សហការជាមួយលោកអភិបាលស្រុក ប្រតិភូអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ចុះប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការកំណត់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក សញ្ញាណ និងផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងណែនាំវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍រដ្ឋបាល មេភូមិ ក្នុងឃុំក្រែក ស្រុកពញាក្រែក ដែលមានអ្នកចូលរួមសរុប ៣៨នាក់ ក្នុងនោះស្រី ២នាក់។
រួមគ្នា ដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក គួរទិញសាច់ជ្រូកដែលមានអូសត្រាបញ្ជាក់អនាម័យសុខភាពសត្វ មកបរិភោគ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម