ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩
+ម៉ោង ២.០០រសៀល
លោក ស៊ីម ធី អនុមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះផ្សព្វផ្សាយផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងដាក់ចេញវិធានការទប់ស្កាត់ជំងឺ ដល់មេឃុំ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍ មេភូមិទាំង ៨ ភូមិក្នុងឃុំវាលម្លូរ ស្រុកពញាក្រែក សរុបអ្នកចូលរួម ៣៥នាក់ ក្នុងនោះស្រី ០៧នាក់។
+ម៉ោង ៤.០០រសៀល
លោក ស៊ីម ធី អនុមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះផ្សព្វផ្សាយផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងដាក់ចេញវិធានការទប់ស្កាត់ជំងឺ ដល់មេឃុំ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្ត៍ មេភូមិទាំង ១៦ភូមិក្នុងឃុំកោងកាង ស្រុកពញាក្រែក សរុបអ្នកចូលរួម ២៦នាក់ ក្នុងនោះស្រី ០២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម