ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះពិនិត្យ និងផ្តល់ជំនួយបច្ចេកទេសលើដំណាំពោតក្រហម ក្នុងការជំរុញនិងអនុវត្តកម្មវិធីទី១ អនុកម្មវិធីទី១០ ចង្កោមសកម្មភាពទី២៥ សម្មភាពទី១ នៅភូមិបឹងកំបោរ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ដោយពិភាក្សាពីស្ថានភាពនៃការលូតលាស់ បញ្ហាផ្សេងៗលើដំណាំពោត និងល្ង ជាមួយលោកស្រីមេឃុំ និងចុះពិនិត្យមើលចម្ការពោតដែលរងផលបះពាល់ដោយដង្កូវហ្វូងប្រភេទថ្មីកាលពីខែមុន តែឥឡូវមិនមានដង្កូវប្រភេទស៊ីបំផ្លាញទៀតទេ និងណែនាំពីវិធានការកម្ចាត់ដង្កូវស៊ីរូងដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម