កិច្ចប្រជុំពិភាក្សារៀបចំបំពេញបែបបទ និងឯកសារពាក់ព័ន្ធនានាតាមសំណើរបស់គម្រោង KUSANONE នៃស្ថានទូតជប៉ុន
ចេញ​ផ្សាយ ១០ កក្កដា ២០១៩
104

ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំបំពេញបែបបទ និងឯកសារពាក់ព័ន្ធនានាតាមសំណើរបស់គម្រោង KUSANONE នៃស្ថានទូតជប៉ុន ដើម្បីបំពេញលក្ខខណ្ឌស្នើសុំជំនួញគាំទ្រដល់សកម្មភាពមុខជំនួញសហគមន៍កសិកម្មក្នុងខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានខេត្តត្បូងឃ្មុំ ដោយកិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យកសិកម្មស្រុកមេមត់ លោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ត្រីការិយាល័យផែនការគណនេយ្យ ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មដំណាំម្រេចដារមេមត់ សហគមន៍កសិកម្មតំបែររុងរឿង និងតំណាងក្រុមហ៊ុនសាងសង់ សរុបអ្នកចូលក្នុងកិច្ចប្រជុំចំនួន៨រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter