វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្ម និងលិខិតគតិយុត្តក្រោមច្បាប់
ចេញ​ផ្សាយ ១០ កក្កដា ២០១៩
98

ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋាអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃឃ្មុំ បានរៀបចំបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្ម និងលិខិតគតិយុត្តក្រោមច្បាប់ពាក់ព័ន្ធនឹងសហគមន៍កសិកម្ម នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ដែលវគ្គផ្សព្វផ្សាយមានការចូលរួមពីលោក អ៊ុត សំអាល់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ស៊ុន សារ៉ាត់អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំសហគមន៍កសិកម្មក្នុងខេត្តត្បូងឃ្មុំ សរុបអ្នកចូលចំនួន៦០នាក់ ក្នុងនោះស្រី ១៣នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter