មេរោគ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនប៉ះពាល់ដល់សុខភាពមនុស្ស តែបង្កមហន្តរាយធ្ងន់ធ្ងរដល់សុខភាពជ្រូក
ចេញ​ផ្សាយ ០៨ កក្កដា ២០១៩
121

មេរោគ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនប៉ះពាល់ដល់សុខភាពមនុស្ស តែបង្កមហន្តរាយធ្ងន់ធ្ងរដល់សុខភាពជ្រូក

នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយពីផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដល់ការចិញ្ចឹមជ្រូករបស់ប្រជាកសិករ ដល់មេភូមិទាំង អស់ក្នុង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ៣០នាក់។ មេរោគនៃជំងឺនេះ ជាប្រភេទ វីរុស មិនទាន់មានថ្នាំព្យាបាលនិងថ្នាំបង្កា(វ៉ាក់សាំង) នោះទេ ដែលចរិកចម្លងរបស់វា លឿន និងមាន លក្ខណៈកាចសាហាវ។ មេរោគ នៃជំងឺនេះ មានភាពធន់ទ្រាំខ្ពស់ អាចរស់នៅក្នុងមជ្ឈដ្ឋានសមស្រប រហូតដល់ ៣០ឆ្នាំ។

ទោះបីមេរោគ មិនចម្លងទៅមនុស្ស ជ្រូកដែលងាប់ដោយសារជំងឺនេះ មិនអនុញ្ញាតឲ្យយកទៅហូបនោះទេ គឺត្រូវដុតកប់កម្ទេចចោលតែម្តង។

ដើម្បីទប់ស្កាត់នៃជំងឺនេះ កសិករចិញ្ចឹមជ្រូកត្រូវអនុវត្តដូចខាងក្រោម៖
-ត្រូវបាញ់ថ្នាំរម្ងាប់មេរោគ នៅក្នុងទ្រុងនិងបរិវេណជុំវិញឲ្យបានជាប្រចាំ និងថែទាំសម្អាតទ្រុងឲ្យបានស្អាតជានិច្ច 
-កសិករ ត្រូវថែទាំសត្វដែលមានជំងឺ ឲ្យស្ថិតនៅដាច់ពីសត្វដែលមានសុខភាពល្អ
-អ្នកចេញចូលតំបន់ផ្ទុះជំងឺ មិនត្រូវចូ់លទៅទ្រុងជ្រូករបស់កសិករដែលមិនមានជំងឺនោះទេ។

សូមចូលរួមទប់ស្កាត់ការដឹកជញ្ជូនសត្វជ្រូករស់ពីក្រៅប្រទេស ឬ ចរាចរក្នុងប្រទេស ដោយគ្មានលិខិតបញ្ជាក់អនាម័យសត្វពីមន្ត្រីបសុព្យាបាល ទោះតាមម៉ូតូក្តី រថយន្តក្តី។

ចំនួនអ្នកចូលទស្សនា
Flag Counter