ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅកសិករឯទៀត ជាការចាំបាច់និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន
ចេញ​ផ្សាយ ០៨ កក្កដា ២០១៩
128

ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅកសិករឯទៀត ជាការចាំបាច់និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន

ថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូង​ឃ្មុំ បានចុះពិនិត្យនិងសួរសុខទុក្ខគ្រួសារកសិករប៉ះពាល់ដោយជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងភូមិសោយនិងភូមិកំពូលសេរី ឃុំមៀន ស្រុកអូររាំង ឪ ខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយពីផលវិបាកនៃជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ដល់ប្រជា​កសិករ យុវជន នៅវេលាថ្ងៃត្រង់ថ្ងៃ​សៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម បានសំដែងនូវការសោកស្តាយ អាណិតអាសូរជាពន់ពេកដល់គ្រួសារកសិករដែលរងការប៉ះពាល់ ដែលធ្វើឲ្យខាតបង់ប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ។ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាកសិករបន្ត សហការទប់ស្កាត់កុំឲ្យរីករាលដាលបន្តទៀតសិន ដើម្បីផលប្រយោជន៍រួម។ ការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅកសិករឯទៀត ជាការចាំបាច់និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន។

សូមមន្ត្រីជំនាញ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តធ្វើជីវសុវត្ថិភាព បាញ់ថ្នាំរម្ងាប់មេរោគ ឲ្យបានគ្រប់ទី​កន្លែង ទប់ស្កាត់ចរាចរជ្រូកទាំងខាងក្នុង ចេញ ចូល និងឆ្លងកាត់តំបន់ផ្ទុះជំងឺនិងត្រូវតាមដានសុខភាពសត្វនៅទីកន្លែងដ៏ទៃទៀត ចៀសវាងបើផ្ទុះហើយ ពិតជាលំបាកក្នុងការទប់ស្កាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter