ដើមឈើមួយ ជីវិតមួយ រួមគ្នាថែរក្សា និងដាំដើមឈើ ដើម្បីបរិស្ថានយើង
ថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយសមាគមអតីតសិស្ស និស្សិត កម្ពុជា អាជ្ញាធរមូលដ្ឋានស្រុក ឃុំ រៀបចំពិធីដាំកូនឈើប្រណិតប្រភេទក្រញូងនិងបេង ចំនួន ២០០ដើម ដើម្បីជាម្លប់សម្រាប់សិស្សានុសិស្ស និងរួមចំណែកថែរក្សាបរិស្ថានធម្មជាតិ ក្នុងបរិវេណសាលាបឋមសិក្សាខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកអភិបាលស្រុក មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ មន្ត្រីរាជការជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាខ្ជាយនិងសាលាបឋម សិក្សាស្វាយតាមែក ឃុំតំបែរ ស្រុកតំបែរ សរុបប្រមាណ ៦០០នាក់។
ក្នុងពិធីនេះ ក៏មានចែកសម្ភារៈសិក្សាដល់ក្មួយៗសិស្សានុសិស្សប្រមាណ ៥០០នាក់ ផងដែរ។