ដំណើរចុះពិនិត្យ វាយតម្លៃសំណើសុំគម្រោង KUSANONE របស់ប្រតិភូស្ថានទូតជប៉ុន
ចេញ​ផ្សាយ ០៤ កក្កដា ២០១៩
158

ថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីការិយា​ល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សម្របសម្រួលដំណើរចុះពិនិត្យ វាយតម្លៃសំណើសុំគម្រោង KUSANONE របស់ប្រតិភូស្ថានទូតជប៉ុន ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពសហគមន៍កសិកម្មដំណាំម្រេចដាមេមត់ នៅភូមិចំការគរ ឃុំដា ស្រុកមេមត់ និងសហគមន៍កសិកម្មតំបែររុងរឿង នៅភូមិជ្រៃភ្លូក ឃុំតំបែរ ស្រុកតំបែរ ដោយមាន ការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្ម សរុបអ្នកចូលរួម ៩០នាក់ ក្នុងនោះស្រី ១៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter