ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ធាង មាស មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក
-លោក លី ហាក់ មន្ត្រីការិយាល័យផែនការ គណនេយ្យ
ចូលរួមសិក្ខាសាលាស្ដីពីការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលរៀបចំឡើងដោយ នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្ដម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋារគារ៧មករា ខេត្តកំពង់ចាម ដែលមានសមាសភាពចូលរួមមកពីបណ្ដារអង្គភាពថ្នាក់កណ្ដាលចំនួន៦មានដូចជា អគ្គនាយកដ្ឋានកៅស៊ូ អគ្គនាយកដ្ឋានសុភាពសត្វនិងផលិតកម្មសត្វ នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស នាយដ្ឋានផែនការនិងស្ថិតិ នាយកដ្ឋានកិច្ចការរដ្ឋបាល នាយដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៦ ដូចជា ត្បូងឃ្មុំ សៀមរាប ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគិរី ដែលសិក្ខាកាមចូលរួមសរុបប្រមាណ ៤៤នាក់ ក្នុងនោះស្រីចំនួន៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម