ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩
-លោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
-លោក សយ ស៊ាងហុង មន្រ្តីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
-លោក អេង បូរម្យ មន្ត្រីជាប់កិច្ចសន្យាខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ចំណុចកន្លែងអភិរក្សជលផលបឹងត្រែង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទទួលបាន ០១ករណី ដែលមានវត្ថុតាងដូចខាងក្រោម៖
-លូស្បៃមុង ចំនួន ០១មាត់
-របាំងស្បៃមុង ប្រវែង ៥០ម៉ែត្រ
-បង្គោលចម្រឹង ចំនួន ១៧ដើម
-ចាក់លែងត្រីចម្រុះ ចំនួន ០,៣គីឡូក្រាម។
ក្រោយពីបានប្រមូលវត្ថុតាងខាងលើហើយ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានធ្វើការកំទេច និងបំផ្លាញវត្ថុតាងទាំងនោះចោល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម