ឆ្លើយតបនឹងតម្រូវការរបស់កសិករ លោកប្រធានមន្ទីរ បានចាត់មន្ត្រីជំនាញទៅជួបកសិករភ្លាមៗ
ចេញ​ផ្សាយ ២៤ មិថុនា ២០១៩
256
ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯក ស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩
 
          ភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានតាមបណ្តាញសង្គម កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចាត់មន្ត្រីជំនាញរួមមាន៖
+លោក គឹម ម៉េត ប្រធានការិយាល័យនីតិកម្មកសិកម្ម
+លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
+លោក ជួប រិទ្ធ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
+លោក ណុប ណាង ប្រធានការិយាល័យកសិកម្មស្រុកមេមត់
បានចុះអន្តរាគមន៍ដំឡូងមីកសិករដែលការស៊ីបំផ្លាញពីពពួកដង្កូវហ្វូងនៅឃុំរំចេកនិងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូររួមពីអាជ្ញាធរភូមិ ឃុំ និងតំណាងក្រុមហ៊ុនយូធីក្រប ប្រឹថេកសិន។
 
          លោកប្រធានការិយាល័យកសិកម្មស្រុកមេមត់ បានផ្តល់តួលេខបឋមពីទំហំផ្ទៃដីប៉ះពាល់ដោយការស៊ីបំផ្លាញរបស់ពពួកដង្កូវហ្វូងលើដំណាំដំឡូងមី មានប្រមាណ ៥ហិកតា ក្នុងនោះឃុំកំពាន់ ៣ហិកតា និងឃុំរំចេក ២ហិកតា។  ដង្កូវមាន៣ ទៅ៤ប្រភេទ ក្នុងចម្ការតែមួយ និងប្រមាណជា ២០ក្បាលក្នុង ១ម៉ែត្រការ៉េ។ ដង្កូវហ្វូង វាស៊ីបំផ្លាញដំឡូងមី ដែលទើបដុះពន្លកត្រួយរហូត ដល់ដើមមានកម្ពស់ ៣០ស.ម។
 
          ដង្កូវហ្វូង ដែលតែងតែកើតមាននៅដើមរដូវវស្សា នៅពេលដែលភាពរាំងស្ងួតបានអូសបន្លាយ អាកាសធាតុ ក្តៅខ្លាំង ភ្លៀងតិច ហើយធ្វើការបំលាស់ទីឆ្លងពីចម្ការ មួយទៅចម្ការមួយទៀតទាំងហ្វូងតាមទិសដៅកំណត់ របស់វា។
 
ក្នុងឱកាសនោះ មន្ត្រីជំនាញ បានការណែនាំដូចខាងក្រោម៖
+វិធានការការពារ 
-ធ្វើការសម្អាតស្មៅក្នុងចកម្ការ និងនៅជំវិញចម្ការដែលជាជម្រងមេអំបៅនិងដង្កូវ
-ជីកចង្អូរមាត់លើ ៣០ស.ម និងជម្រៅ ២០ស.ម រួចរោយផេះនៅបាតចង្អូរ ដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវ
-ព័ទ្ធផ្ទាំងថង់ផ្លាស្ទិច (កម្ពស់ពី២០ស.ម-៣០ស.ម) ជុំវិញចម្ការដែលមិនទាន់រងការបំផ្លាញពីដង្កូវ 
+វិធានការគីមី
-ប្រើប្រាស់ធាតុសកម្មដូចជា Emametin_Ben zoate...4%/ Permethrin....50% ចំណុះ 500ml   និងProfenofos.....60%  ចំណុះ 500ml។
 
          បន្ទាប់មកក្រុមការងារ បានអនុវត្តបង្ហាញ ពីការប្រើប្រាស់ថ្នាំពុលកម្ចាត់ដង្កូវហ្វូង ២កន្លែង នៅភូមិសុខសាន្ត ឃុំរំចេកនិងភូមិឡូ ឃុំកំពាន់ ស្រុកមេមត់។ ក្រុមការងារ បានសំណូមពរឲ្យអាជ្ញាធរភូមិ ឃុំ និងប្រជា កសិករ មេត្តាផ្សព្វផ្សាយផលវិបាកនៃដង្កូវហ្វូង និងត្រូវរាយការណ៍បន្ទាន់ជូនការិយាល័យកសិកម្មស្រុកឬមន្ទីរ ដើម្បីចុះអន្តរាគមន៍ឲ្យទាន់ពេលវេលា។
ចំនួនអ្នកចូលទស្សនា
Flag Counter