មានករណីផ្ទុះដង្កូវហ្វូងបំផ្លាញដំណាំដំឡូងមីទៀតហើយ នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ២០ មិថុនា ២០១៩
1,201

ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ 

☆ស្ថានភាពអាកាសធាតុបច្ចុប្បន្ន ក្តៅខ្លាំង ភ្លៀងតិច អំណោយផលការកកើតពពួកដង្កូវហ្វូង។

នៅដើមឆ្នាំ២០១៩នេះ ធាតុអាកាសប្រែប្រួល ធ្វើឱ្យកម្តៅមានការកើនឡើង បរិមាណទឹកភ្លៀងតិចជាងឆ្នាំមុននិងមិនមានលក្ខណៈរាយប៉ាយគ្រប់តំបន់ ជាហេតុធ្វើឱ្យតំបន់មួយចំនួនក្នុងខេត្តត្បូងឃ្មុំ ដែលទទួលបានរបបទឹកភ្លៀងតិច ដែលបង្កឱ្យមានការផ្ទុះឡើងនូវវត្តមានដង្កូវហ្វូង។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យដំណាំដំឡូងមីរបស់កសិករនៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ឃើញថាមានវត្តមានដង្កូវហ្វូងបំផ្លាញដំណាំដំឡូងមីប្រមាណ ១,៥ហិកតា។ ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ លោកប្រធានមន្ទីរ បានសំណូមពដល់ប្រជាកសិករ ចុះពិនិត្យចម្ការជាប្រចាំ ប្រសិនបើឃើញវត្តមានដង្កូវហ្វូងបំផ្លាញលើដំណាំស្រូវ ពោត ដំឡូងមី សណ្តែក និងដំណាំគ្រប់ប្រភេទ សូមរាយការណ៍បន្ទាន់មកមន្ទីរកសិកម្មមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីទទួលការណែនាំពីវិធានការទប់ស្កាត់និងកម្ចាត់។

☆រាយការណ៍បន្ទាន់មកមន្ទីរតាមរយៈ
- លោកប្រធានមន្ទីរ លេខទូរស័ព្ទ ០៦៦ ៧១ ១៩ ៧០ / ០៩៨ ៧១ ១៩ ៧០
- លោក គឹម ម៉េត ប្រធានការិយាល័យនីតិកម្មកសិកម្ម លេខទូរស័ព្ទ ០៩៧ ៧៥ ២៤ ៥៩០ / ០១២ ៥២ ៤៥ ៩០
- លោក ធីម ធួក អនុប្រធានការិយាល័យនីតិកម្មកសិកម្ម លេខទូរស័ព្ទ ០៦៦ ៦ ៧៧៧ ៨៣ / ០១០ ៤៤ ៨៨ ៥៦
- លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ដ្រនិងផលិតភាពកសិកម្ម លេខទូរស័ព្ទ ០៨៨ ៩៤ ០៦ ០៧៤ / ០៨៩ ៥៦ ៨២ ៣២
- លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ដ្រនិងផលិតភាពកសិកម្ម លេខទូរស័ព្ទ ០៨៨ ៥៣ ៥១ ៣៣៣ / ០១៧ ៥២ ៥១ ៨៩

ចំនួនអ្នកចូលទស្សនា
Flag Counter