កសិករអាចចំនេញពូជស្រូវ ៦0 ទៅ ១00គ.ក្រ ក្នុង១ហិកតា ដោយប្រើឧបករណ៍ដាំគ្រាប់ពូជស្រូវជាជួរ អ៊ីឡាយ ស៊ីដឌ័រ (Eli Rice Seeder)
ចេញ​ផ្សាយ ២០ មិថុនា ២០១៩
2,527

ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ 
+លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
+លោក ឃាន ខៃ មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក
+លោក ធី សុធា មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក 
បានចុះធ្វើបង្ហាញដល់កសិករអំពីឧបករណ៍ដាំគ្រាប់ពូជស្រូវជាជួរ អ៊ីឡាយ ស៊ីដឌ័រ (Eli Rice Seeder) លើផ្ទៃដីជាង ១ហិកតា នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

☆ សារប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍ដាំគ្រាប់ពូជស្រូវជាជួរ
១. ជំនួសកម្លាំងពលកម្មដែលមានចំនួនកាន់តែថយចុះក្នុងវិស័យកសិកម្ម។
២. កាត់បន្ថយបរិមាណគ្រាប់ពូជស្រូវសម្រាប់ដាំមកប្រើត្រឹមតែ ៦0 ទៅ ១00គ.ក្រ ក្នុង១ហិកតា។
៣. កាត់បន្ថយពេលវេលាសម្រាប់ការដាំ មកត្រឹមតែ ១ម៉ោង ទៅ ១ម៉ោង៣០នាទី ក្នុង១ហិកតា។
ក្រៅពីនេះ ម៉ាស៊ីនបាញ់គ្រាប់ពូជអាចប្រើសម្រាប់គោលបំណងផ្សេងទៀតបាន ដូចជា៖
• ព្រោះស្រូវ ឬព្រោះជីបាន ដោយស្ពាយម៉ាស៊ីនលើខ្នង។
• បាញ់ថ្នាំការពារឬកំចាត់សត្វល្អិតចង្រៃ ពពួកស្មៅចង្រៃ និងជំងឺផ្សេងៗលើដំណាំ។

☆ ដើម្បីយល់ដឹងបច្ចេកទេសបន្ថែម សូមទំនាក់ទនងលោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមានលេខទូរស័ព្ទ ០១០ ៦៣ ៨២ ៨១ / ០១៧ ៨៤ ១៤ ៩៨។

ចំនួនអ្នកចូលទស្សនា
Flag Counter