មន្រ្តីជំនាញសហគមន៍កសិកម្ម បានចុះសម្របសម្រួលរៀបចំពិធីការក្នុងការបង្កើតថ្មីរបស់ "សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ"
ចេញ​ផ្សាយ ១៣ មិថុនា ២០១៩
175

ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩
-លោក សេង សីសាក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក សេង សិទ្ធិវ័ន្ត មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
បានចុះជួយសម្របសម្រួលរៀបចំពិធីការ និងរបាយការណ៍ស្វាគមន៍របស់ថ្នាក់ដឹកនាំសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលសហគមន៍កសិកម្ម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ ដែលមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៦រូប ស្រី២រូប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានជួយរៀបចំអត្ថបទពិធីការ សម្រាប់អ្នកកាន់កម្មវិធីសម្រាប់ពិធី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ
-បានជួយរៀបចំរបាយការណ៍ស្វាគមន៍សម្រាប់ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ
-បានជួយរៀបចំប្លង់សម្រាប់រៀបចំកន្លែងសម្រាប់ពិធី ប្រគល់សញ្ញាបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្ម
-បានរៀបចំឯកសារសម្រាប់មុខរបរផ្គត់ផ្គង់ស្រូវពូជ ដែលសហគមន៍ទទួលបានពីគម្រោងជំរុញផលិតកម្មស្បៀងចំនួន៩០០ គ.ក្រ ដើម្បីលក់ចែកចាយបន្តដល់សមាជិក។

ចំនួនអ្នកចូលទស្សនា
Flag Counter