ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩
-លោក រ័ត្ន សំណព្វ អនុប្រធានការិយាល័យកសិឧស្សាហកម្ម
-លោក ឈាង ចាន់ស៊ីថា អនុប្រធានករិយាល័យអភិវឌ្ឍន៍សហគមន៍
បានចុះណែនាំដល់កសិករ ពីបច្ចេកទេសដាំដុះដំណាំបន្លែនិងការអនុវត្តកសិកម្មល្អ និងពិនិត្យទីតាំងសម្រាប់ធ្វើបង្ហាញ់ការអនុវត្តគោលការណ៍កសិកម្មល្អនៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
នៅក្នុងពេលនោះបានណែនាំ៖
-វិធានការការពារ និងកម្ចាត់សត្វល្អិតចង្រៃ
-បង្ហាញពីសុពលភាពនៃថ្នាំពុលគីមីនិងផលប៉ះពាល់
-បង្ហាញពីសារប្រយោជន៍នៃការអនុវត្តតាមគោលការណ៍កសិកម្មល្អ
-និងបានពិនិត្យកែតម្រូវកាកតត្រាកសិកម្មល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម