ណែនាំបច្ចេកទេសដាំដុះដំណាំបន្លែដល់ក្រុមផលិតបន្លែសុវត្ថិភាព
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
107

ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩
-លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
-លោក ឃាន ខៃ មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក បាន៖
-ចុះពិនិត្យដីស្រែលោក អភិបាលស្រុកពញាក្រែក ដើម្បីព្រោះស្រូវដោយប្រើម៉ាស៊ីន Eli Rice Seeder នៅឃុំកោងកាង ស្រុកពញាក្រែក ក្នុងនោះសុំឲ្យគាត់ជួយរកត្រាក់ទ័រសម្រាប់ភ្ជួរ រាស់ និងកៀរពង្រាបដី ដើម្បីធ្វើការព្រោះស្រូវ ។
-ចុះពិនិត្យនិងជ្រើសរើសដីស្រែរបស់ កសិករនៅភូមិត្រពាំងទន្សោង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ដើម្បីអនុវត្តបង្ហាញពីការប្រើប្រាស់ម៉ាស៊ីនព្រោះគ្រាប់ស្រូវ  Eli Rice Seeder ដល់កសិករ ក្នុងនោះជ្រើសរើសកសិករបាន២គ្រួសារ មានផ្ទៃដីចំនួន៨០អាដោយបានឲ្យកសិករធ្វើការភ្ជួរ រាស់និងកៀរពង្រាបដីឲ្យបានស្មើល្អ ដើម្បីធ្វើបង្ហាញនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ។
-បន្ទាប់មកបន្តចុះពិនិត្យនិងណែនាំបច្ចេកទេសដាំដុះដំណាំបន្លែដល់ក្រុមផលិតបន្លែសុវត្ថិភាពត្រពាំងទន្សោងនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ដែលកំពុងដាំដុះដំណាំត្រប់ ដោយពិនិត្យឃើញមានពពួកចៃ ស និងសត្វមមាចលើដំណាំត្រប់ ក្នុងនោះមន្ត្រីជំនាញបានណែនាំ ឲ្យកាត់ស្លឹកត្រប់ដែលធ្លាក់ជាប់ដីនិងមានចៃ ស យកទៅដុតចោល ដើម្បីសម្លាប់ចៃ និងឲ្យពន្លឺថ្ងៃចូលបានគ្រប់គ្រាន់ កាត់បន្ថយសត្វល្អិត និងជម្ងឺ
និងណែនាំបន្ថែមពីរបៀបពិនិត្យលើសំបកដប កញ្ចប់ថ្នាំ និងការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិតផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter