ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៩
-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដត្បូងឃ្មុំ
-លោក យឹង សុកគង់ អនុប្រធានការិយាល័យកៅស៊ូ
-លោក សំរិត វុទ្ធថា មន្រ្ដីការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ឃែម តាំងលាង មន្ត្រីការិយាល័យកសិកម្មស្រុកតំបែរ
បានចុះពិនិត្យ និងណែនាំបច្ចេកទេសដំណាំកៅស៊ូដល់កសិកកៅស៊ូគ្រួសារនៅភូមិជ្រៃភ្លូក ឃុំតំបែរ ស្រុកតំបែរ ដូចខាងក្រោម៖
-ពេលបើកមុខចៀរទំហំដើមមិនគ្រប់ទំហំ
-មានគំនូសក្រឹតមុខចៀរត្រឹមត្រូវ
-ការចៀរចំណាយសម្បកលើសពី១.២ម.ម
-ការចៀរជ័រត្រូវមានការប្រុងប្រយ័ត កំឲ្យមានរបួសឆ្អឹង
-ប្រើប្រាស់ថ្នាំរំញោចឲ្យបានត្រឹមត្រូវតាមការណែនាំ។
ចំពោះតម្លៃជ័របង្កក មានតម្លៃ ២៣០០រៀល/គ.ក ក្នុងមួយហិកតាអាចទទួលបានជ័របង្កកចំនួន៥០-៨០គ.ក/ហត គិតជាប្រាក់បានចំនួន ពី១១៥,០០០៛-១៨៥,០០០៛ /ហត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម