ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០១៩
+លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះពិនិត្យនិងជ្រើសរើសទីតាំងសម្រាប់ធ្វើបង្ហាញម៉ាស៊ីនព្រោះគ្រាប់ស្រូវ នៅឃុំកក់ ស្រុកពញាក្រែក ឃើញថាកសិករមួយចំនួនបានធ្វើការព្រោះស្រូវរួចហើយ និងខ្លះទៀតទើបតែចាប់ផ្តើមភ្ជួរដាស់ដីលើកទី១ ដោយសាទើបតែមានភ្លៀងធ្លាក់ អាចធ្វើការភ្ជួរបាន ក្នុងនោះបានណែនាំឲ្យកសិករ ហាលដី ដើម្បីសំលាញ់ស្មៅ ត្រូវរាស់កៀរពង្រាបដីឲ្យបានស្មើ និងត្រូវភ្ជួរឲ្យបាន២ទៅ៣ដង ដីរាបស្មើ និងម៉ដ្ឋល្អ ទើបអាចព្រោះគ្រាប់ស្រូវបាន។ ជៀសវាងការភ្ជួរបាន១លើកយកស្រូវទៅព្រោះ ដែលធ្វើឲ្យស្រូវដុះលូតលាស់មិនល្អ ស្មៅដុះច្រើននៅក្នុងស្រែ។
បន្ទាប់មកបានចុះពិនិត្យនិងណែនាំបច្ចេកទេសដាំដុះដំណាំបន្លែដល់កសិករ នៅភូមិបុស្សរកា ឃុំដូនតី ស្រុកពញាក្រែក ដោយបានណែនាំឲ្យធ្វើការសម្អាតស្មៅក្នុងចន្លោះរងដំណាំត្រប់ និងជីកដីរំដោះទឹកភ្លៀង ដើម្បីកុំឲ្យដំណាំជាំទឹក ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម