ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០១៩
-លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោកស្រី ហី សុខហាន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
បានសហការជាមួយមន្ត្រីកសិកកម្មស្រុកត្បូងឃ្មុំចុះពិនិត្យ និងតាមដានស្ថានភាពជំងឺផ្សិតលើដំណាំស្រកានាគ និងការបំផ្លាញពីសត្វល្អិតចង្រៃ (ដង្កូវហ្វូង) លើដំណាំពោត នៅឃុំទន្លេបិទ និងឃុំបឹងប្រួល ស្រុកត្បូងឃ្មុំ ដែលមានកសិករចូលរួមសរុប ៥នាក់ ក្នុងនោះស្រី២នាក់។
+សកម្មភាព និងលទ្ធផល
+ដំណាំស្រកានាគ
-ស្ថានភាពជំងឺផ្សិតលើដំណាំស្រកានាគមានការថយចុះ និងមានភាពប្រសើបន្ទាប់ពីទទួលបានការណែនាំពីមន្ត្រីជំនាញ
-ណែនាំបន្ថែមដល់កសិករក្នុងការគ្រប់គ្រងជំងឺផ្សិតលើស្រកានាគ ដោយកាត់ផ្នែកដែលកើតជំងឺផ្សិតចេញដើម ដើម្បីទប់ស្កាត់ការរីករាយដាលដល់ដើមផ្សេងៗទៀត
-ណែនាំបន្ថែមពីបច្ចេកទេសប្រមូលផលដល់កសិករ នៅក្នុងនោះផងដែរកសិករធ្វើការប្រមូលផលបាន១០០គីឡូក្រាមក្នុងមួយថ្ងៃ ក្នុងផ្ទៃ៤០អា (០.៤ហិកតា) ហើយប្រមូលផលម្តងមានរយៈពេល៥ ទៅ៦ថ្ងៃ រយៈពេល១០ ទៅ១៥ថ្ងៃក្រោយទើបធ្វើការប្រមូលផលម្តងទៀត
-តម្លៃស្រកានាគដែលកសិករបោះដុំអោយឈ្មួញប្រមូលទិញមាន៣ថ្នាក់ ល្អ ៥,០០០៛ ល្អធម្យម ៣,០០០ និងមិនល្អ ១,៥០០៛-២,០០០៛
+ដំណាំពោត
-តាមការចុះពិនិត្យដល់ចំការកសិករ ឃើញថាដំណាំពោតទទួលរងការបំផ្លាញពីដង្កូវហ្វូងធម្យម
-ពន្យល់ណែនាំកសិករពីសញ្ញាណ និងសញ្ញានៃបំផ្លាញរបស់សត្វល្អិតដង្កូវហ្វូង
-ណែនាំដល់កសិករពីវិធានការគ្រប់គ្រង និងកម្ចាត់ដង្កូវហ្វូងដែលមានប្រសិទ្ធភាព