ថ្ងៃអង្គារ ០២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ២០១៩
លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពការដាំដុះដំណាំដំឡូងមី និងផ្តល់បច្ចេកទេសដាំដុះដល់កសិករ ក្នុងការជំរុញ និងអនុវត្តកម្មវិធី១ អនុកម្មវិធីទី១០ ចង្កោមសកម្មភាពទី២៥ សកម្មភាពទី១ នៅឃុំរូង ស្រុកមេមត់ ដែលមានកសិករចូលរួម៥នាក់ ស្រី១នាក់។
សកម្មភាព និងលទ្ធផល ៖
-ជួបពិភាក្សាជាមួយអជ្ញាធរមូលដ្ឋានពីស្ថានភាពដំណាំដំឡូងមីក្នុងឃុំ
-ពន្យល់ពីរបៀបនៃការពិនិត្យមើលដើមពូជដែលផ្ទុកជំងឺ និងមិនផ្ទុកជំងឺម៉ូសាអ៊ិច (Cassava Mosaic Desease) មុននឹងជ្រើសរើសមកដាំដុះ
-ពន្យល់ និងណែនាំកសិករពីរោគសញ្ញានៃជំងឺម៉ូសាអ៊ិច
-ណែនាំពីវិធានការគ្រប់គ្រងជំងឺម៉ូសាអ៊ិច និងវិធានការកម្ចាត់រុយសដែលជាភ្នាក់ងារចម្លងជំងឺ
-ជំរុញឲ្យអាជ្ញាធរ និងកសិករដែលបានចូលរួមធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាកសិករផ្សេងទៀតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម