ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេុកទេសក្រោយការប្រមូលផលនៃផលិតផលកសិកម្ម
ចេញ​ផ្សាយ ០៤ មិថុនា ២០១៩
122

ថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែ មិថុនា ឆ្នាំ ២០១៩
-លោកស្រី ជូ ចរិយា អនុប្រធានការិយាល័យកសិឧស្សាហកម្ម 
-លោក ហ៊ន់ រី មន្ត្រីការិយាល័យកសិឧស្សាហកម្ម 
បានចូលរួមសហការជាមួយនាយកដ្ឋានកសិឧស្សាហកម្ម  ដើម្បីចុះបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេុកទេសក្រោយការប្រមូលផលនៃផលិតផលកសិកម្ម  នៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួម៣៨នាក់ ស្រី១៧នាក់ ទទួលបនលទ្ធផលដូចខាងក្រោម
-កសិករយល់ដឹងពីការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងផលិតផលកសិកម្មក្រោយពេលប្រមូលផល  តាមរយៈ ការបញ្ជ្រាបនូវបច្ចេកទេស និងបទពិសោធន៍ថ្មីៗ
-កសិករយល់ដឹងពីការបាត់បងផលិតផលនិងរក្សាតម្លៃ និងបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម
-កសិករយល់ដឹងពីគ្រប់គ្រងក្រោយការប្រមូលផលផលិតផលស្រូវ បន្លែ ផ្លែឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter