លោក ហន អឿន បានចុះរៀបចំលើករង បណ្ដុះកូនបន្លែ និងធ្វើទ្រើងននោង
ចេញ​ផ្សាយ ០៤ មិថុនា ២០១៩
254

ថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៩
លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក ចុះរៀបចំលើករង បណ្ដុះកូនបន្លែ និងធ្វើទ្រើងននោង សម្រាប់ដាំបង្ហាញ និងពិភាក្សាជ្រើសរើសកសិករផ្សេងទៀត ទៅលើការដាំដុះដំបន្លែនៅក្នុងផ្ទះសំណាញ់ និងការរើសកសិករអនុវត្តការដាំដុះដំណាំបន្លែនៅទីវាលដោយមិនប្រើផ្ទះសំណាញ់។ ជាមួុយគ្នានោះផងដែរ បានចុះពិនិត្យការបង្ហាញពីបច្ចេកទេសប្រើប្រាស់ជីលើការីដាំដុះដំណាំដំឡូងមី របស់កសិករ ឃើញថាមានវត្តមានរុយស ក្នុងមួុយគុម្ភលើសពី30ក្បាល។ ដើម្បីការពារជំងឺវីរុស ដែលបង្ករដោយរុយសជាភ្នាក់ងារចម្លង បានណែនាំបច្ចេកទេសនិងផ្ដល់ថ្នាំការពារនិងកំចាត់ជូនកសិករទាំងបួុនគ្រួុសារអនុវត្តវិធានការ។ ដែលស្ថិននៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់។

ចំនួនអ្នកចូលទស្សនា
Flag Counter