ថ្ងៃសៅ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩
-លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោកស្រី ហី សុខហាន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
បានចុះពិនិត្យស្ថានភាពការដាំដុះដំណាំបន្លែត្រសក់ និងផ្តល់បច្ចេកទេសបន្ថែមដល់កសិករ ក្នុងការជំរុញ និងអនុវត្តកម្មវិធី១ អនុកម្មវិធីទី១០ ចង្កោមសកម្មភាពទី២៥ សកម្មភាពទី១ នៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ដែលមានកសិករចូលរួម២នាក់ ស្រី១នាក់។
+បានណែនាំបច្ចេកទេសបន្ថែមទៀតដល់កសិករ:
- របៀបនៃការរៀបចំសំណាញ់ទ្រើងកុំអោយយាធ្លាក់ និងតឹងណែនល្អ
- របៀបនៃរៀបចំ និងការប្រើប្រាស់ប្រព័ន្ធដំណក់ទឹក
- ណែនាំកសិករអោយរៀបចំចង្អូរនាំទឹកចេញដើម្បីការពារទឹកដក់នៅតាមចង្លោះរង
- បានណែនាំកសិករអោយផែនការដាំដុះអោយបានត្រូវដើម្បីអាចផ្គត់ផ្គង់លើទីផ្សារគ្រប់រដូវកាល
- ណែនាំពីបច្ចេកទេសដាំដុះ
- របៀបនៃការប្រើប្រាស់ជីតាមដំណាក់កាលនីមួយៗ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម