ថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចូលរួមពិធីចែកសម្ភារៈសិក្សា និងដាំដុះកូនឈើចំនួន៣៥០ដើម មានប្រភេទក្រញូង នាងនួន បេង គគី អាកាស្សា និងធ្នង់ ដែលរៀបចំដោយសមាគមន៍អតីតសិស្ស-និសិត្សកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ៤៧០នាក់ ស្ថិតក្នុងសាលាបឋមសិក្សាប្រផាត់ ភូមិប្រផាត់ ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ។ នាឱកាសនោះលោកប្រធានបានលើកពីប្រវត្តិ ថ្ងៃ៩កក្កដាស្តីពីរុក្ខាទិវាជាតិ ហើយការរៀបចំដោយសមាគមន៍ ទោះបីជជាកម្មវិធីតូចក្តីក៍រួមចំណែកឆ្លើយតបទៅនឹងកាជំរុញរុក្ខទិវាផងដែរ។ នេះជាលើកទី១ហើយដែលសមាគមន៍បានរៀបចំពិធីនេះឡើងក្នុងខេត្តត្បូងឃ្មុំ ហើយលោកប្រធានក៍បានស្នើសុំឲ្យមានពិធីនេះនៅកន្លែងដទៃៗទៀតផងដែរដោយធ្វើការសហការជាមួយមន្ទីរកសិកម្មខេត្ត។ បន្ថែមពីនេះទៀត លោកប្រធានបានរៀបរាប់ពីកាងារកសិកម្មដែលមានសក្តានុពលក្នងខេត្តត្បូងឃ្មុំដូចជា កៅស៊ូ ដំឡូងមី ពោត សណ្តែកជាដើម ហើយក្នុងឃុំរការពរប្រាំ ប្រជាពលកំពុងដាំដុះដំណាំដំឡូងមី ហើយបានណែនាំពីបច្ចេកទេសបន្ថែមដូចជា៖ ការលើករងបានល្អការពារជាំទឹក និងធ្វើឲ្យដំឡូងមានមើមធំល្អ ការប្រើប្រាស់ជីស្របតាមបច្ចេកទេសត្រឹមត្រូវ បច្ចេកទេសក្នុងការដាំដុះ និងស្នើសុំមកមន្ទីកសិកម្មរប្រសិនបើសាលាត្រូវការបច្ចេកទេសកសិកម្មបន្ថែម ហើយសាលាគួរមានសួនបន្លែ និងណែនាំពីបច្ចេកទេសកសិកម្មដោយបន្តទាក់ទងមកមន្ទីរកសិកម្មខេត្តប្រសិនមានតម្រូវការបច្ចេកទេសបន្ថែម។ ដោយសារគោលនយោបាយឈ្នះៗ នាំមានសុខសន្តិភាពជូនប្រជាពលរដ្ខក្នុងការប្រកបមុខរបរចិញ្ចឹមជិវិត ដែលនិងអាចមានចំណូលមធ្យមកម្រិតខ្ពស់ចន្លោះពី៤000-៥000ដុល្លា នៅឆ្នាំ២០៣០។ សង្ឃឹមថា ៣ឆ្នាំបន្តទៀត យើងមានម្លប់ត្រជាក់ត្រជុំនៅក្នុងសាលាដែលជំរុញឲ្យកូនៗមានការខិតខំប្រែងរៀនសូត្រដើម្បីទទួលបានអនាគតល្អប្រសើគ្រប់ៗគ្នា។ លោកប្រធានបានបន្តផ្ងល់បទសម្ភាសជាមួយអ្នកយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៥ ស្តីពីអត្ថប្រយោជន៍នៃការដាំកូនឈើ និងការដាំដុះដំណាំកសិកម្មផ្សេងៗទៀត។