ចុះអនុវត្ត បង្ហាញពីការប្រើប្រាស់ឧបករណ៍ព្រោះគ្រាប់ស្រូវបំពាក់ជាមួយគោយន្ត
ចេញ​ផ្សាយ ០៤ មិថុនា ២០១៩
167

ថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩
+លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
+លោក អៀង ថងអ៊ុន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
+លោក សេង សីសាក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
+លោក ឃាន ខៃ មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក បានចុះអនុវត្ត បង្ហាញពីការប្រើប្រាស់ឧបករណ៍ព្រោះគ្រាប់ស្រូវបំពាក់ជាមួយគោយន្ត (Eli Rice Seeder) សម្រាប់ផលិតពូជស្រូវផ្ការំដួល ដល់កសិករក្នុងសហគមន៍ កសិកម្មរំដួលដូនតី នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក មានអ្នកចូលរួមចំនួន១១នាក់ ស្រី០២នាក់ ។ 
☆ជាលទ្ធផល
-អនុវត្តលើដីស្រែរបស់កសិករ ២គ្រួសារ ស្មើនឹង កន្លះហិកតា 
-កសិករមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឧបករណ៍ព្រោះគ្រាប់ស្រូវនេះ ដែលប្រើពូជតិច ងាយស្រួលប្រើប្រាស់ គ្រាប់ស្រូវលប់ចូលដីបានល្អ
-ក្នុងនោះក្រុមការងារបានណែនាំកសិករឲ្យធ្វើការភ្ជួរ រាស់ ដីស្រែ ឲ្យបាន២ទៅ៣ ដង ឲ្យដីម៉ដ្ឋល្អ រាបស្មើ ទើបងាយស្រួលប្រើប្រាស់ឧបករណ៍នេះ និងគ្រឿងយន្តកសិកម្មផ្សេងៗទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter