ថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩
+លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
+លោក សេង សីសាក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
+លោក ហ៊ីម ភីរុន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យការងារបង្កបង្កើនផល ក្នុងសហគមន៍កសិកម្មរំដួលដូនតី នៅឃុំដូនតី ស្រុកពញាក្រែក បាន៖
-ពិនិត្យនិងណែនាំកសិករពីការភ្ជួរ រាស់ រៀបចំដីស្រែ សម្រាប់ធ្វើបង្ហាញឧបករណ៍ព្រោះគ្រាប់ស្រូវ បំពាក់ជាមួយគោយន្ត
-ណែនាំកសិករឲ្យធ្វើការសម្អាតគ្រាប់ពូជស្រូវ សម្រាប់ធ្វើបង្ហាញ
-សុំឲ្យលោកប្រធានសហគមន៍ អញ្ជើញសមាជិកចូលរួមឲ្យបានច្រើន ដើម្បីពិនិត្យ
និងស្វែងយល់អំពីការប្រើប្រាស់ឧបករណ៍ព្រោះគ្រាប់ស្រូវ បំពាក់ជាមួយគោយន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម