ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩
លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមក្នុងកម្មវិធីវេទិកាពហុអ្នកពាក់ព័ន្ធ លើផលិតផលដំឡូងមី ដែលរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីជំទប់ឃុំទី១ ខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្តុ និងប្រជាកសិករដាំដំឡូងមី សរុប ៤២នាក់ ស្ត្រី២២នាក់ នៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ដើម្បីដោះស្រាយ លើបច្ចេកទេសដាំដុះ ការគ្រប់គ្រងសត្វល្អិត និងជំងឺលើដំណាំដំឡូងមី តម្លៃកសិផលឡើងចុះ បញ្ហាជញ្ជីងកាត់ភាគរយច្រើន និងបញ្ហាកង្វះដើមទុនសម្រាប់ផលិតកម្ម ។រាល់បញ្ហាទាំងនោះត្រូវបកស្រាយដោយអ្នកពាក់ព័ន្ធ និងរៀងចំផែនការសម្រាប់ការអនុវត្តបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម