ចុះផ្សព្វផ្សាយស្លាកសញ្ញាសម្គាល់ផ្លែឈើរបស់ខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ០៤ មិថុនា ២០១៩
277

ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១០  ខែ ឧសភា  ឆ្នាំ ២០១៩
-លោក  រ័ត្ន  សំណព្វ  អនុប្រធានការិយាល័យកសិឧស្សាហកម្ម
-លោក ហ៊ន់  រី  មន្ត្រី ការិយាល័យកសិឧស្សាហកម្ម
-លោក សំរិត  វុទ្ធថា មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក
បានចុះផ្សព្វផ្សាយស្លាកសញ្ញាសម្គាល់ផ្លែឈើរបស់ខេត្តត្បូងឃ្មុំ ដល់ម្ចាស់ចំការ និង  ក្រុមហ៊ុន នៅឃុំ  មេមត់  ឃុំ  ត្រមូង  ស្រុកមេមត់  ខេត្តត្បូងឃ្មុំ ទទួល បាន លទ្ធផល ដូចខាងក្រោម
- បានផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយលោកមេឃុំត្រមូង ដើម្បីជួយផ្សព្វផ្សាយបន្តដល់កសិករដែលមានដាំដំណាំឈើហូបផ្លែ អំពីការស្នើសុំស្លាកសញ្ញាផ្លែឈើត្បូងឃ្មុំក្នុងការប្រើប្រាស់។
- បានផ្សព្វផ្សាយ និងទំនាក់ទំនងជាលោកមេភូមិត្រពាំងរាំង ឃុំមេមត់ ដែលមានដំណាំធូរ៉េនចំនួន៣៥ដើម និងមង្ឃុតចំនួន៣០ដើម។
- បានផ្សព្វផ្សាយដល់ក្រុមហ៊ុន ឈុន កាំង ដែលមានដាំដំណាំធូរ៉េនចំនួន១៣ហិកតា សាវម៉ាវចំនួន២០០ដើម ប៊រចំនួន២០០ដើម នៅភូមិក្រូច ឃុំត្រមូង ស្រុកមេមត់។ ក្នុងនោះផងដែរក្រុមហ៊ុន បានពេញចិត្តក្នុងការធ្វើស្លាកសញ្ញា ហើយគាត់នឹងធ្វើការទំនាក់ទំនងជាមួយមន្ទីរ។
- បានផ្សព្វផ្សាយដល់កសិករឈ្មោះ កេត នីន ដែលមានដាំដំណាំធូរ៉េនចំនួន៦០ដើម និងសាវម៉ាវចំនួន៥០ដើម នៅភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់។
- បានផ្សព្វផ្សាយដល់កសិករឈ្មោះ អេង ឌីថា ដែលមានដាំដំណាំធូរ៉េនចំនួន១៥០ដើម និងសាវម៉ាវ៣៥ដើម នៅភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់។

ចំនួនអ្នកចូលទស្សនា
Flag Counter