វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតជីកំប៉ុស្តិ៍ (គោក និងទឹក)
ចេញ​ផ្សាយ ២៤ ឧសភា ២០១៩
123

ថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ 
+លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
+លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
+លោក ចាន់ រដ្ឋា មន្ត្រីការិយាល័យកសិកម្មស្រុកអូររាំងឪ
បានចុះផ្តល់វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតជីកំប៉ុស្តិ៍ (គោក និងទឹក) និងការផលិតថ្នាំពុលផ្សំពីរុក្ខជាតិ ក្នុងការជំរុញនិងអនុវត្តកម្មវិធីទី១ អនុកម្មវិធីទី១០ ចង្កោមសកម្មភាពទី២៥ សម្មភាពទី១ និងឆ្លើយតបទៅនឹងគម្រោងផែនការសមាហរណកម្មថ្នាក់ឃុំ នៅភូមិមាសស្នហ៍ឃុំអំពិលតាពក ស្រុកអូររាំងឪ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ  និងប្រជាកសិករសរុប ២២នាក់ ក្នុងនោះស្ត្រី ១២នាក់។ នាថ្ងៃដដែលនេះដែរ បានចុះជួបកសិករដាំដំណាំសណ្តែកកួរ នៅភូមិត្រពាំងបង្កង់ ឃុំអំពិលតាពក និងបានណែនាំកសិករពីវិធីសាស្រ្តតាក់តែងស្លឹក ខ្នែងដំណាំ ការគ្រប់គ្រងទឹក ការគ្រប់គ្រងសារធាតុចិញ្ចឹម ការគ្រប់គ្រងសត្វល្អិតចង្រៃនិងជំងឺ និងបច្ចេកទេសក្នុងការប្រមូលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter