បើកវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់យេនឌ័រក្នុងវិស័យកសិកម្
ចេញ​ផ្សាយ ២៤ ឧសភា ២០១៩
160

ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់យេនឌ័រក្នុងវិស័យកសិកម្ម និងការគ្រប់គ្រងប្រើប្រាស់ព័ត៌មានវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាតវៃ ដល់មន្រ្តីរាជការ តាមបណ្ដាការិយាល័យជំនាញចំណុះមន្ទីរ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងមន្ត្រីការិយាល័យកសិកម្ម ក្រុង ស្រុក ក្រោមអធិបតីភាព លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប២៦នាក់ ក្នុងនោះស្រី១២នាក់។

☆វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង ៖
១.ផ្តល់ចំណេះដឹងដល់មន្ត្រីឲ្យយល់ដឹងពីការលើកកម្ពស់យេនឌ័រក្នុងវិស័យកសិកម្ម និងយកទៅផ្សព្វផ្សាយបន្តនៅមូលដ្ឋាន
២. ផ្ដល់ចំណេះដឹងដល់មន្រី្តក្នុងការរក្សាទុកទិន្នន័យនិងព័ត៌មានក្នុងប្រព័ន្ធអុីនធឺណែត ( Google Drive) ការប្រើប្រាស់ព័ត៌មានតាមកម្មវិធីតេលេក្រាម (Telegram) និងកំណត់ទីតាំងតាម Google Maps

វគ្គបណ្តុះបណ្តាលនេះទទួលបានលទ្ធផលដូចខាងក្រោម៖ 
-មន្ត្រីទួលបានការយល់ដឹងផ្នែកយេនឌ័រក្នុងវិស័យកសិកម្ម
-មន្ត្រីមានការយល់ដឹងនិងមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយបន្តនៅមូលដ្ឋាន
-មន្ត្រីដឹងពីសមភាពយេនឌ័រនិងសមធម៌យេនឌ័រនៅក្នុងគ្រួសារនិងសង្គម
-ធ្វើឲ្យមន្ត្រីចេះរក្សាគ្រប់គ្រងទិន្នន័យលើប្រព័ន្ធអីនធឺណែត (Google Drive) និងការទាញយកមកប្រើប្រាស់
-ធ្វើឲ្យមន្ត្រីចេះប្រើប្រាស់ Google Maps ក្នុងការកំណត់ទីតាំងនិងការស្វែងរក
-ធ្វើឲ្យមន្ត្រីចេះបង្កើត Group និង Channel ក្នុង Telegram
-ធ្វើឲ្យមន្ត្រីចេះប្រើប្រាស់ បញ្ជូនព័ត៌មាន និងរូបភាពបានល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter